នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង០៦ នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។