នារសៀលថ្ងៃដដែលថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំទាំង១២ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។