នារសៀលថ្ងៃអាទិត្យ ០៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ឡាយ អុីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវត្តមានអង្គបោះឆ្នោតទាំងអស់ទូទាំងស្រុកភ្នំស្រួច និងរំលឹកឡើងវិញនូវគោល បំណង លក្ខខណ្ឌ ណែនាំអំពីការគូសសន្លឹកឆ្នោត សម្រាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។