គណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាពឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ប្រធានស្ដីទីគណៈកម្មការ
ថ្ងៃទី 22 ខែមករា ឆ្នាំ2024
នៅព្រឹកថ្ងៃចន្ទ ០៦កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា គ.ស ២០១៨ វេលាម៉ោង ០៩:០០នាទី គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាពឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ប្រធានស្ដីទីគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មការ និងមន្ដ្រីលេខាធិការអមគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្ដីពីលទ្ធផលការងារ របាយការណ៍ថវិកាប្រចាំខែមករា និងលើកទិសដៅការងារបន្ដ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ។
អត្ថបទពាក់ព័ន្ធ