នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ និងរាប់បាត្រ នៅវត្តប្រាសាទរលំជ្រៃ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។