នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និង ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាលការងារ ជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់នៃក្រុងបានលុង និងក្រុមប្រឹក្សាឃុំនៃស្រុកអូរជុំ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី ។