នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ ជិន សុងីម សមាជិកាគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួម កាន់បិណ្ឌវេនទី៧ នាំយកទេយ្យទាន និងបច្ច័យចំនួន៣០០,០០០រៀល ទៅវេរប្រគេនដល់ ព្រះសង្ឃដែលគង់នៅ វត្តសុវណ្ណសាគរ ព្រមទាំងសំណេះសំណាលជាមួយ យាយជី តាជី និងបានចែកថវិកាជូនសរុបចំនួន៣០០,០០០រៀល ស្ថិតនៅសង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។