នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ ជិន សុងីម សមាជិកាគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ ព្រមទាំងនាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យចំនួន ៣៤០,០០០រៀល ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តភ្នំខ្លែង ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ ។