នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្ដកាន់បិណ្ឌវេនទី៤ និងបាននាំយកគ្រឿងឧបភោគ បរិភោគ ប្រគេនព្រះសង្ឃនៅវត្តរត្យារាមត្រពាំងថ្ម ព្រមទាំងបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយ គណៈកម្មការអាចារ្យវត្ត យាយជី តាជី និងបានចែកជូនថវិកាមួយចំនួន ស្ថិតនៅវត្តរត្យារាម ត្រពាំងថ្ម ភូមិត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។