ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ និង ប្រជាពលរដ្ឋនៃស្រុកភ្នំស្រុក ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ស្ថិតនៅសាលាស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ ។