កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ ជិន សុងីម សមាជិកាគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ ព្រមទាំងនាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យចំនួន ១៦០,០០០រៀល ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តភ្នំខ្វាវ ព្រមទាំងសំណេះសំណាលជាមួយយាយជី តាជី ចំនួន៣៥នាក់ និងបានចែកជូនថវិកាសរុបចំនួន ២០០,០០០រៀល ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។