នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០នាទី គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ប្រធានស្ដីទីគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្ដីពីលទ្ធផលការងារ របាយការណ៍ថវិកាប្រចាំខែសីហា និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មការ និងមន្ដ្រីលេខាធិការអម គណៈកម្មការ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ។