កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងក្រុមគ្រួសារ បាននាំយកទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៦វត្ត គឺវត្តស្រែពកធំ វត្តបរកែវ វត្តអូរយ៉ាដាវ វត្តភូមិថ្មី ភ្នំស្វាយ និង វត្តអូរចេង ព្រមទាំងបានឧបត្ថម្ភបច្ច័យមួយចំនួនដល់យាយជីតាជី អាចារ្យគណៈកម្មការវត្តដែលបានចូលរួមផងដែរ ស្ថិតនៅ ក្រុងបានលុង ខេត្តរតនគិរី ។