នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអនុញ្ញាតឲ្យគណៈអភិបាលខេត្ត មន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ចូលជួបសំណេះសំណាល និងជូនពរ ក្នុងឱកាសទិវាខួបកំណើតគម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី ។