នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអនុញ្ញាត ឲ្យក្រុមយុវជនសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ចូលជួបសំណេះសំណាលការងារ និងជូនពរឯកឧត្តមប្រធាន ក្នុងឱកាសទិវា ខួបកំណើត គម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ ស្ថិតនៅគេហដ្ឋានឯកឧត្តមប្រធានផ្ទាល់ នៅក្រុងបានលុង ខេត្តរតនគិរី ។