រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០២:៣០នាទី លោកជំទាវ ជិន សុងីម សមាជិកាគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយសមាជិកភូមិចំនួន៧ភូមិ គឺភូមិភំ្នលាវ ភូមិអូរដូង ភូមិព្រៃតាកុយ ភូមិចំការចេក ភូមិចំការបី ភូមិអន្ទង់ស ភូមិរនេស ក្នុងឃំុពងទឹក ស្រុកដំណាក់ចង្អីេរ ខេត្តកែប ដើម្បីស្វែងយល់អំពី តួនាទី ភារកិច្ច របស់សមាជិកភូមិនីមួយៗ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។