កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ លោកជំទាវ ជិន សុងីម សមាជិកាគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអង្កោល ដើម្បីពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតដំបូងឆ្នាំ២០១៦ របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលសាងុំា ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។