នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ស៊ើយ កែវ សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុន ដែន ទីប្រឹក្សាក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅវេលាម៉ោង១២:១៥នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ នៅភូមិឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕