កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ស៊ើយ កែវ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងតំណាងមន្ទីរពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់អំពីដំណើរការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង ការត្រៀមចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅសាលាខេត្តមណ្ឌលគិរី។