នារសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យបច្ចុប្បន្នភាពស្ថិតិ ទិន្នន័យ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ភូមិភាគទី៨ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។