នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ គណៈកម្មការទី៤ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ជាមួយនិងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថង ក្នុងគោលបំណងផ្សព្វផ្សាយសៀវភៅជំនួយស្មារតី និងសៀវភៅណែនាំសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៧ ។