កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ០៩:០០នាទី នៅសាលប្រជុំគណៈកម្មការទី៤ មានបើកកិច្ចសំណេះសំណាលមួយ ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ ដើម្បីទទួលស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ ជិន សុងីម ដែលអង្គព្រឹទ្ធសភាបានបោះឆ្នោតឲ្យមកបំពេញភារកិច្ច ជាសមាជិកាគណៈកម្មការទី៤ ព្រឹទ្ធសភា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។