នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកកុំព្យូទ័រយួរដៃចំនួនមួយឈុត ឧបត្ថម្ភជូនសាលាបឋមសិក្សា ប៊ូថង ទេសអន្លុង តាមរយៈលោកនាយកសាលា នៅគេហដ្ឋានឯកឧត្តម ស្ថិតក្រុងបានលុង ខេត្តរតនគិរី ។