នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ប៊ូ ថង បានដឹកនាំគណៈប្រតិភូ គណៈកម្មការទី៤ ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ប៊ូ ឡាំ សមាជិកគណៈកម្មការទី៤ រដ្ឋសភា និងជាតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តរតនគិរី លោកជំទាវ កែវ សាវឿន អភិបាលរង ខេត្តរតនគិរី ចូលរួមជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយ ឯកឧត្តម ង្វៀន ចុងហុង អនុប្រធានប្រចាំការ ឯកឧត្តមសេនីយ៍ទោ ចៀក ស៊ុនហ្វា អនុប្រធាន និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានសន្តិសុខជាតិតំបន់ TÂY NGUYÊN មួយចំនួនទៀត ។
រូបភាព និងខ្លឹមសារលេខាធិការដ្ឋានអមគណៈកម្មការទី៤ ព្រឹទ្ធសភា