ឯកឧត្តម ប៊ូ ថង អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា ឡាវ
ថ្ងៃទី 16 ខែមករា ឆ្នាំ2024
ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៩:០០នាទី នៅសាលប្រជុំគណៈកម្មការទី៤ ក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជាជាមួយសភាសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ÂÂ បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាព ដ៏ខ្ពង់ ខ្ពស់ឯកឧត្តម ប៊ូ ថង ប្រធានក្រុម និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងក្រុមជំនួយការ ដើម្បីផ្សព្វផ្សាយ៖
-សេចក្ដីសម្រេចចាត់តាំងក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា ឡាវ (សេចក្ដីសម្រេចថ្មី)
-ផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦
-រៀបចំគណៈប្រតិភូក្រុមមិត្តភាពកម្ពុជា ឡាវ ធ្វើទស្សនកិច្ចនៅសភាជាតិឡាវនាÂÂ ÂÂ សប្ដាហ៍ទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ។
អត្ថបទ និងរូបភាពលេខាធិការអមគណៈកម្មការទី៤
អត្ថបទពាក់ព័ន្ធ