Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈកម្មការទី៨ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង

   ថ្ងៃទី 27 ខែធ្នូ ឆ្នាំ2024
cm4-12-2015-1 cm4-15-12-2015-2

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ៖ ទី១-បូកសរុបរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ ទី២-ពិនិត្យ និងឆ្លងផែនការសកម្មភាពការងាររបស់គណៈកម្មការប្រចាំឆ្នាំ២០១៦ ទី៣-បូកសរុបរបាយការណ៍ចំណូយ និងចំណាយថវិការបស់គណៈកម្មការប្រចាឆ្នាំ២០១៥ និងទី៤-ពិនិត្យលើបញ្ហាផ្សេងៗ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី