គណៈកម្មការទី៤ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង
ថ្ងៃទី 8 ខែវិច្ឆិការ ឆ្នាំ2024
នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភា (ហៅគណៈកម្មការទី៤ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ ដោយមានការចូលរួមពីសមាជិកគណៈកម្មការ និងមន្ត្រីនៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ