Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តមប៊ូថងអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥

   ថ្ងៃទី 18 ខែតុសា ឆ្នាំ2024
c4_16_10_2015_1 c4_16_10_2015_2
c4_16_10_2015_3

កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤  ព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ​សំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលទើបប្រឡងជាប់មធ្យម សិក្សាទុតិយ ភូមិ ឆ្នាំ២០១៥ នៃខេត្តរតនគិរី សរុបចំនួន៣៧៥នាក់ និងដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី មាន ឯកឧត្តម មួង ប៉យ ប្រធាន ក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ស្ថិតនៅសាលប្រជុំសាលាខេត្តរតនគិរី ។


មានប្រសាសន៍​សំណេះសំណាលក្នុងអង្គពិធីនាឱកាសនោះ ឯកឧត្តម ប៊ូ ថង បានថ្លែងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន និងការខិតខំរៀនសូត្ររបស់សិស្សទាំងអស់ រហូតប្រឡងជាប់ ទន្ទឹមនឹងការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភដល់សិស្សានុសិស្សទាំង៣៧៥នាក់ ក្នុងម្នាក់ៗទទួលបានអាវយឺត១ និងថវិកា៣០ ០០០រៀល លោកគ្រូ អ្នកគ្រូ ៣០នាក់ ម្នាក់ៗទទួលបាន អាវយឺត១ និងថវិកា ៥០ ០០០រៀល និងឧបត្ថម្ភលោកនាយកសាលា ថវិកា ៨០ ០០០រៀល ។

   លេខាធិការដ្ឋានអមគណៈកម្មការទី៤


                                                            


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី