ឯកឧត្តម ប៊ូ ថង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភាកម្ពុជា-ឡាវ-វៀតណាម
ថ្ងៃទី 20 ខែសីហា ឆ្នាំ2024
ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង០៩:០០នាទី នៅសាលប្រជុំគណៈ-កម្មការទី៤ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុក កិច្ចការអន្តរសភាកម្ពុជា-ឡាវ-វៀតណាមបានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ូ ថងប្រធានក្រុមដើម្បីពិនិត្យ ពិភាក្សាអំពីការត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំ CLV ដែល គ្រោងនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតខេត្តចំប៉ាសក្តិ ប្រទេសឡាវ ។
អត្ថបទ និង រូបភាព លេខាធិការអមគណៈកម្មការទី៤
អត្ថបទពាក់ព័ន្ធ