ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បើកកិច្ចប្រជុំផ្ទៃក្នុង
ថ្ងៃទី 27 ខែសីហា ឆ្នាំ2024
ÂÂ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បើកកិច្ច ប្រជុំផ្ទៃក្នុង ក្រោមអធិបតី ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិក គណៈកម្មការទី៧ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ÂÂ ដើម្បីពិនិត្យ ពិភាក្សា លើរបៀបវារៈ ៖ ទី១-គម្រោងតាមដានលទ្ធផលនៃវេទិកា ស្តីពីវគ្គបណ្តុះបណ្តាលក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តប៉ៃលិន និងខេត្តសៀមរាប ទី២-ពិភាក្សាលើគម្រោងរៀបចំវេទិកា នៅ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាឆ្នាំ២០១៦ និងទី៣-ពិនិត្យពិភាក្សាបញ្ហាផ្សេងៗ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ