ឯកឧត្តម ប៊ូ ថង នាំយកអំណោយចែកជូនដល់ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ខេត្តរតនគិរី
ថ្ងៃទី 10 ខែឧសភា ឆ្នាំ2024
កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយឯកឧត្តម ប៊ូ ឡាំតំណាងរាស្រ្ដមណ្ឌលខេត្តរតនគិរី និងមន្ដ្រីជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ដ្រាក់ចំនួន៥៨គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន កន្ទេល០១, ភួយ០១, ក្រម៉ា០១, អង្ករ- ២០គីឡូក្រាម និងសម្ភារៈមួយចំនួនទៀត ស្ថិតនៅឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ។
អត្ថបទ និងរូបភាព ៖លេខាធិការអមគណៈកម្មការទី៤
អត្ថបទពាក់ព័ន្ធ