នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូយោធភូមិភាគទី៧នៃកងទ័ពប្រជាជនរៀតណាម ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ចឹន ដឺន ប្រធាន ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី បញ្ចស័ក ពុទ្ធសរាជ ២៥៥៨ ឈានចូលឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ ២៥៥៩។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន