Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈកម្មការទី៤ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Evgeny Serebrennikov

   ថ្ងៃទី 5 ខែធ្នូ ឆ្នាំ2024
senate-04-12-2014-1 senate-04-12-2014-2
senate-04-12-2014-3

កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ០៩:០០នាទីគណៈកម្មការទី៤ ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ប៊ូ ថង បានជួបសម្ដែង ការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាសភាសហព័ន្ធរុស្ស៊ី ដឹកនាំដោយឯកឧត្តម​ Evgeny-Serebrennikov អនុប្រធាន​គណៈកម្មាធិការ​ការពារ និងសន្ដិសុខជាតិ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ។
ក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសភា ពាក់ព័ន្ធ​នឹង​ការការពារ និងសន្ដិសុខជាតិយន្ដការសំខាន់ៗរបស់សភាក្នុងការតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់រដ្ឋាភិបាល នៃ ប្រទេសទាំងពីរ ។

អត្ថបទ៖លេខាធិការអមគណៈកម្មការទី៤
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី