Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ អញ្ជើញចូលរួមពិធីបញ្ជុះបឋមសិលាសាងសង់អគារសិក្សា ស្ថិតនៅឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 16 ខែធ្នូ ឆ្នាំ2024
com4-15-12-2014-1 com4-15-12-2014-2

កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ០៩:០០នាទី ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំក្រុមភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបញ្ជុះបឋមសិលាសាងសង់អគារសិក្សាចំនួន ០១ខ្នង មាន ០៦បន្ទប់ ដែលជាអំណោយរបស់ខេត្តយូណាន នៃសាធារណ- រដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ កង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងមន្ទីរជុំវិញខេត្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្ដរជាតិ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៦៦២នាក់ ស្ថិតនៅឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ-មានជ័យ ។

អត្ថបទ និងរូបភាព
លេខាធិការអមគណៈកម្មការទី៤



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី