ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ក្រុមការងារចុះជួយឃុំតាំងសំរោង និងឃុំព្រៃរំដួល
ថ្ងៃទី 16 ខែធ្នូ ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរៀបចំពិធីប្រកាសតែងតាំងក្រុមការងារចុះជួយឃុំតាំងសំរោង និងឃុំព្រៃរំដួល ក្រោមអធិបតីភាព ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រួច និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួស គង់ ឯកឧត្តម ប៉ុក ម៉ាន់នី គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុកភ្នំស្រួច និងក្រុមការងារចុះជួយ ស្រុកភ្នំស្រួចសរុប ចំនួន៨៤នាក់ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ បានឧបត្ថម្ភសមាជិកនៃអង្គពិធីក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០រៀល ។
អត្ថបទ និងរូបភាព
លេខាធិការដ្ឋានអមគណៈកម្មកាការទី៤
អត្ថបទពាក់ព័ន្ធ