Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ក្រុមការងារចុះជួយឃុំជាំសង្កែ និងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

   ថ្ងៃទី 23 ខែធ្នូ ឆ្នាំ2024
cm4-22-12-2014-1
cm4-22-12-2014-2 cm4-22-12-2014-3

កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរៀបចំពិធីប្រកាសតែងតាំងក្រុមការងារចុះជួយឃុំជាំសង្កែ និងឃុំដំបូករូង ក្រោមអធិបតីភាព ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះជួយស្រុកភ្នំស្រួច និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួស គង់   ឯកឧត្តម ប៉ុក ម៉ាន់នី គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុកភ្នំស្រួច និងក្រុមការងារចុះជួយស្រុកភ្នំស្រួចសរុប ចំនួន៨២នាក់ ។
 ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ បានឧបត្ថម្ភសមាជិកនៃអង្គពិធីក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០រៀល និងបានចូលបច្ច័យកសាងវត្តអង្គជុំខាងជើង ថវិកាចំនួន ១,០០០,០០០រៀល និងព្រមទាំងបានចុះសួរសុខទុក្ខលោកតាពិការភ្នែកនៅ ឃុំតាំងសំរោង និងបានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ។

អត្ថបទ និងរូបភាព
លេខាធិការដ្ឋានអមគណៈកម្មកាការទី៤


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី