ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ក្រុមការងារចុះជួយឃុំព្រៃក្មេង និងឃុំគិរីវន្ដ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ថ្ងៃទី 30 ខែធ្នូ ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរៀបចំពិធីប្រកាសតែងតាំងក្រុមការងារចុះជួយឃុំព្រៃក្មេង និងឃុំគិរីវន្ដ ក្រោមអធិបតីភាព ឯក-ឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុកភ្នំស្រួច និង ក្រុមការងារចុះជួយស្រុកភ្នំស្រួចសរុប ចំនួន ៦០នាក់ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ បានឧបត្ថម្ភសមាជិកនៃអង្គពិធីក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០រៀល ។
អត្ថបទ និងរូបភាព
លេខាធិការដ្ឋានអមគណៈកម្មកាការទី៤
អត្ថបទពាក់ព័ន្ធ