ឯកឧត្តម ប៊ូ ថង អញ្ជើញជាអធិបតីក្នុងមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៣៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
ថ្ងៃទី 12 ខែធ្នូ ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ នៅសាលមហោស្រពវប្បធម៌ខេត្តរតនគិរី បានប្រារព្ធពិធីមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៦ “ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថង អនុប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងដោយមានអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋសរុបចំនួន ៥២០នាក់ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ប៊ូ ថង បាននាំយកអំណោយចែកជូនដល់មន្រ្ដីចូល និវត្តន៍ និងប្រជាពលរដ្ឋចំនួន ៥០នាក់ ដោយម្នាក់ៗទទួលបាន ភួយ១ ស្ករត្នោត១គីឡូ ស្ករស ១គីឡូ ទឹកដោះគោ១កំប៉ុង និងថវិកាចំនួន ២០,០០០រៀល ។
បន្ទាប់ពីអង្គពិធីឯកឧត្តម ប៊ូ ថង និងគណៈអធិបតីបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ១០០នាក់ ដោយម្នាក់ៗទទួលបាន មី៥កញ្ចក់ ត្រីខ២កំប៉ុង ទឹកដោះគោ១កំប៉ុង ស្ករស១គីឡូ និងថវិកាចំនួន ២០,០០០រៀល និងឧបត្ថម្ភក្រុមគ្រូពេទ្យចំនួន ២០នាក់ ដោយ ម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ។
អត្ថបទ និងរូបភាព
លេខាធិការអមគណៈកម្មការទី៤
អត្ថបទពាក់ព័ន្ធ