ឯកឧត្តម ប៊ូ ថង អនុញ្ញាតឲ្យគណៈប្រតិភូគណៈបញ្ជាការសន្តិសុខជាតិ តំបន់តីហ្វៀនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី 1 ខែធ្នូ ឆ្នាំ2024
កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ គណៈកម្មការទី៤ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ប៊ូ ថង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈ-ប្រតិភូគណៈបញ្ជាការសន្តិសុខជាតិ តំបន់តីហ្វៀន ដឹកនាំដោយ ឯកឧត្តម ត្រើន វៀត ហុង អនុប្រធាន ប្រចាំការនៃបញ្ជាការដ្ឋាន ។
ក្នុងកិច្ចសន្ទនាការងារ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ នៅតាមបណ្តោយព្រំដែននៃប្រទេស កម្ពុជា- វៀតណាម ដែលបានបង្ករលក្ខណៈ ឲ្យការវិនិយោគ កិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រកបរបររបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានអញ្ជើញ ឯកឧត្តម ប៊ូ ថង និងឯកឧត្តមសមាជិកគណៈកម្មការទី៤ ធ្វើទស្សនកិច្ច ផ្លូវការ នៅទីបញ្ជាការដ្ឋានតីហ្វៀន ក្នុងពេលវេលាសមស្របណាមួយ ។
អត្ថបទ និងរូបភាពៈ លេខាធិការដ្ឋានអមគណៈកម្មការទី៤
អត្ថបទពាក់ព័ន្ធ