គណៈកម្មការទី៤ ព្រឹទ្ធសភា បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកញ្ញា ឆ្នាំ២០១៤
ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ2025
ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៩:៣០នាទី គណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាពរបស់ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអនុប្រធាន ឯកឧត្តមលេខាធិការ ឯកឧត្តមសមាជិកគណៈកម្មការ ក្រុមលេខាធិការអមគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារ របាយការណ៍ថវិកា លើកទិសដៅការងារបន្ដនិងផ្សព្វផ្សាយព្រឹត្តិការណ៍ ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធានបានថ្លែងកោតសសើរដល់សមាជិកគណៈ-កម្មការ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច ដោយចូលរួមពិធីជាផ្លូវការនានា ទាំងនៅក្នុងព្រឹទ្ធសភា និងនៅមូលដ្ឋានដោយបានការចូលរួម យ៉ាងសកម្មពីសំណាក់មន្ដ្រីលេខាធិការអមគណៈកម្មការតាមរយៈការផ្ដល់សេវាទាន់ពេលវេលានិងមានប្រសិទ្ធភាព ។
ទន្ទឹមនោះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះគណៈកម្មការបានឧបត្ថម្ភថវិកា ដល់មន្ដ្រីចំនួន ២០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០,០០០ រៀល ។
អត្ថបទ និងរូបភាព
លេខាធិការអមគណៈកម្មការទី៤
អត្ថបទពាក់ព័ន្ធ