Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈកម្មការទី៤ ព្រឹទ្ធសភា បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែសីហា ឆ្នាំ២០១៤

   ថ្ងៃទី 22 ខែសីហា ឆ្នាំ2024
cm4-21-08-2014-1

កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ គណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាពរបស់ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកគណៈកម្មការ ក្រុមលេខាធិការអមគណៈ-កម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារ របាយការណ៍ថវិកា លើកទិសដៅការងារបន្ដ និងផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្ន ភាពពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ សេដ្ឋកិច្ច សង្គម…។ល ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធានបានថ្លែងកោតសសើរដល់សមាជិកគណៈ-កម្មការ និងលេខាធិការអមគណៈកម្មការទី៤ដែលបានខិតខំយកចិត្ត ទុកដាក់ក្នុងការបំពេញការងារ ដោយទទួលបានលទ្ធផលល្អប្រសើរ ។

អត្ថបទ និងរូបភាព
លេខាធិការអមគណៈកម្មការទី៤


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី