ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ គ្រោងនឹងរៀបចំវេទិកាថ្នាក់ស្រុក នៅខេត្តព្រះវិហារ
ថ្ងៃទី 12 ខែសីហា ឆ្នាំ2024
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ នាទី នៅបន្ទប់ប្រជុំគណៈកម្មការ ទី៤ ព្រឹទ្ធសភា ក្រុមសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ មានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថង ប្រធានក្រុម និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគ និងសមូហភាព- ដែនដី តំណាងវិទ្យាស្ថានសភាកម្ពុជា ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងគម្រោងរៀបចំវេទិកា ថ្នាក់ស្រុក (ស្រុកសណ្ដាន់ នៃ ខេត្តកំពង់ធំ និងស្រុករវាង នៃខេត្តព្រះវិហារ ) ។
ក្រោយពិនិត្យពិភាក្សារួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោមៈ
-រៀបចំវេទិកានឹងរៀបចំនៅសាលាខេត្តព្រះវិហារ
-កាលបរិច្ឆេទកំណត់យកថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០១៤
-បន្ថែមសមាសភាពចូលរួមចំនួន ១១រូប
អត្ថបទ និងរូបភាព៖លេខាធិការអមគណៈកម្មការទី៤
អត្ថបទពាក់ព័ន្ធ