ឯកឧត្តម ប៊ូ ថង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកនាយកប្រតិបត្តិវិទ្យាស្ថានកម្ពុជា
ថ្ងៃទី 1 ខែសីហា ឆ្នាំ2024
|
កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ វេលោម៉ោង ០៨:០០នាទី នៅសាលប្រជុំ គណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ រួមជាមួយឯកឧត្តម អនុប្រធាន និងឯកឧត្តមសមាជិកគណៈកម្មការ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា និងសហការី ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ប៊ូ ថង បានលើកឡើង អំពីសមិទ្ធផលនានា ដែលបានធ្វើសកម្មភាពនៅមូលដ្ឋាននាពេលកន្លងមក ក្នុងនោះក៏មានការរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីវិទ្យាស្ថានសភាកម្ពុជាផងដែរ ។ ឆ្លៀតក្នុង ឱកាសនោះ ឯកឧត្តមប្រធានបានថ្លែងអំណរគុណចំពោះវិទ្យាស្ថានសភាកម្ពុជា ដែលបាន គាំទ្រសកម្មភាពរបស់គណៈកម្មការទី៤ ក្នុងការចុះបេសកកម្មនានានៅមូលដ្ឋាន ការរៀបចំ សិក្ខាសាលា និងការសិក្សាស្រាវជ្រាវលើប្រធានបទនានាតាមសំណើរបស់គណៈកម្មការ ។
ឯកឧត្តមសង្ឃឹមថា តាមរយៈជំនួបនាពេលនេះ គឺជាការបើកទំព័រថ្មីនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងាររវាងគណៈកម្មការទី៤ ជាមួយវិទ្យាស្ថានសភាកម្ពុជា ដើម្បីរួមគ្នាជួយឲ្យព្រឹទ្ធសភាបំពេញនូវមុខងារទាំងបីរបស់ខ្លួនបានកាន់តែប្រសើរ ឈានឆ្ពោះទៅកាន់ស្តង់ដាសភាប្រជាធិបតេយ្យ ។
ជាការឆ្លើយតប លោកនាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមប្រធានគណៈកម្មការទី៤ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ។ លោកនាយក បានបន្តថា វិទ្យាស្ថាសភាកម្ពុជាមានបេសកកម្មជួយដល់អង្គនីតិប្បញ្ញតិ្តកម្ពុជា ក្នុងការកសាង សមត្ថភាពរបស់ខ្លួនឲ្យក្លាយជាស្ថាប័នប្រជាធិបតេយ្យដ៏មានប្រសិទ្ធភាពមួយ តាមរយៈការផ្តល់នូវអ្នកឯកទេសប្រកបដោយភាពអព្យាក្រឹត ។ លោកនាយកបានគូសបញ្ជាក់ថា វិទ្យាស្ថានសភាស្វាគមន៍ចំពោះសំណើរបស់គណៈកម្មការទី៤ ហើយនឹងផ្តល់នូវការឆ្លើយ តបវិញតាមលក្ខណៈបច្ចេកទេស និងអព្យាក្រឹត្យ ។
រូបភាព និងអត្ថបទ៖លេខាធិការដ្ឋានអមគណៈកម្មការទី៤
អត្ថបទពាក់ព័ន្ធ