គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពនាយទានហានឧទ្ធម្ភាគចក្រ តម្កល់ធ្វើបុណ្យនៅបញ្ជាការដ្ឋានកងទ័ពអាកាស
ថ្ងៃទី 17 ខែកក្កដា ឆ្នាំ2024
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋានកងទ័ពអាកាស គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការមហាផ្ទៃ ការពាជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ(គណៈកម្មការទី៤ព្រឹទ្ធសភា) អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពនាយទាហានឧទ្ធម្ភាគចក្រចំនួន០៤រូប៖ ឧត្តមសេនីយ៍ទោ អ៊ុក ប៉ុណ្ណាហា ឧត្តមសេនីយ៍ត្រី អៀង ចាន់ណារិទ្ធ វរសេនីយ៍ត្រី ថន វ៉ាន់ឌី និងវរសេនីយ៍ត្រី ខាំ ប៊ុនណាន ដែលបានទទួលមរណភាព ដោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤៕
រូបភាព និងអត្ថបទ ៖នាយដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ