Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈកម្មការទី៤ ព្រឹទ្ធសភា បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកក្កដា ឆ្នាំ២០១៤

   ថ្ងៃទី 23 ខែកក្កដា ឆ្នាំ2024
com4_22_07_2014

កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គណៈកម្មការទី៤ ព្រឹទ្ធសភា បានបើក​កិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិ​​បតី​ភាពរបស់ឯកឧត្តម ប៊ូ ថងប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកគណៈកម្មការ ក្រុមលេខាធិការអមគណៈ-កម្មការដើម្បីពិនិត្យឆ្លងរបាយការណ៍លទ្ធផលការងារ របាយការណ៍ចំណូលចំណាយប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០១៤ ។
ក្រោយពីបានពិនិត្យពិភាក្សាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពលើរបាយការណ៍ទាំងពីរខាងលើទាំងស្រុងដោយឥតកែប្រែ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធានបានថ្លែងកោតសសើរដល់សមាជិកគណៈ-កម្មការ និងលេខាធិការអមគណៈកម្មការទី៤ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយទទួលបានលទ្ធផលល្អប្រសើរ ។

អត្ថបទ និងរូបភាពលេខាធិការអមគណៈកម្មការទី៤


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី