Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈកម្មការទី៤ ព្រឹទ្ធសភា បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែមិថុនា ឆ្នាំ២០១៤

   ថ្ងៃទី 18 ខែមិថុនា ឆ្នាំ2024
cm4-17-06-2014-1

កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ គណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាពរបស់ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តមលេខាធិការ និងឯកឧត្តមសមាជិក គណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍លទ្ធផលការងារ របាយការណ៍ចំណូលចំណាយប្រចាំខែមិថុនា និងលើកទិសដៅការងារប្រចាំខែកក្កដា ឆ្នាំ២០១៤ ។
ក្រោយពីបានពិនិត្យពិភាក្សាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពលើ របាយការណ៍ទាំងពីរខាងលើទាំងស្រុងដោយឥតកែប្រែ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធានបានថ្លែងកោតសសើរដល់សមាជិកគណៈ-កម្មការ និងលេខាធិការអមគណៈកម្មការទី៤ ដែលបាន ខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយទទួលបានលទ្ធផលល្អប្រសើរ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី