Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អញ្ជើញជាអធិបតី ក្នុងអង្គមិទ្ទីញរំឭក

   ថ្ងៃទី 21 ខែឧសភា ឆ្នាំ2024
cm4-20-05-2014-1 cm4-20-05-2014-2

នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីភាពក្នុងអង្គមិទ្ទីញរំលឹកថ្ងៃចងកំហឹង និងគោរពវិញ្ញាណក្ខន្ធ ២០ ឧសភា ២០១៤ ដោយមានកាអញ្ជើញ ចូលរួមពីព្រះសង្ឃ មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ សរុបចំនួន ២៦១នាក់ ។
ឯកឧត្តមមានប្រសាសន៍ថា យើងជួបជុំគ្នានៅថ្ងៃនេះ គឺមានគោលបំណងសម្ដែង នូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងគោរពវិញ្ញាណក្ខន្ធ ដល់ជនរួបជាតិយើងដែលបានស្លាប់បាត់បង់ ជីវិតដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលបានបង្កសោកនាដកម្មដ៏ធំធេងមិនអាចគណនាបានចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា ដែលក្នុងប្រវត្តិសាស្រ្ដ សង្គមជាតិយើង ពុំដែលធ្លាប់ជួបប្រទះ ។

អត្ថបទ និងរូបភាព
លេខាធិការដ្ឋានអមគណៈកម្មការទី៤


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី