Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈកម្មការទី៤ ព្រឹទ្ធសភា បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែឧសភា ឆ្នាំ២០១៤

   ថ្ងៃទី 24 ខែឧសភា ឆ្នាំ2024
cm423-05-2014-1

នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ គណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិតីភាពរបស់ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តមលេខាធិការ និងឯកឧត្តមសមាជិក គណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍លទ្ធផលការងារ របាយការណ៍ចំណូល-ចំណាយប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០១៤ ។
ក្រោយពីបានពិនិត្យពិភាក្សាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពលើរបាយការណ៍ខាងលើទាំងស្រុងដោយឥតកែប្រែ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធានបានថ្លែងកោតសសើរដល់សមាជិកនិងលេខាធិការអមគណៈកម្មការទី៤ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញការងារ ដែលទទួលបានលទ្ធផលល្អប្រសើរ ។ ឯកឧត្តមបានក្រើនរំឭកសមាជិកនៃអង្គប្រជុំទាំងអស់ឲ្យបន្ដ គោរពច្បាប់ បែបបទការងារ ធានាសុវត្ថិភាពផ្ទាល់ខ្លួន និងឯកសារការងារ ។

អត្ថបទ និងរូបភាព
លេខាធិការអមគណៈកម្មការទី៤


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី