Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ

   ថ្ងៃទី 24 ខែមេសា ឆ្នាំ2024
com4-23-04-2014
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង០៩:០០នាទី គណៈកម្មការទី៤ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ នៅសាលប្រជុំគណៈកម្មការទី៤ អាគារ D១ ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ស្ដីពីលទ្ធផលការងារ និងរបាយការណ៍ចំណូល-ចំណាយ ប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០១៤ ។
បន្ទាប់ពីបានស្ដាប់ និងពិនិត្យពិភាក្សាលើរបាយការណ៍ខាងលើរួចមកគណៈកម្មការបាន ឯកភាពលើខ្លឹម សារ នៃរបាយការណ៍ជារួម និងបានកែសម្រួលលើសកម្មភាពការងាររបស់សមាជិកគណៈកម្មការមួយ ចំនួន ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ បានរាយ-ការណ៍ជូន អង្គប្រជុំអំពីលទ្ធផល នៃការចូលរួមវេទិកា ដែលរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ដែលបានប្រព្រឹត្តទៅនៅទីរួមខេត្តកោះកុងកាលពីថ្ងៃទី២១-២២ មេសា ២០១៤ ។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម សមាជិកគណៈកម្មការទី៤ ព្រមទាំងមន្ដ្រីលេខាធិការអមគណៈកម្មការ ដែលបានខិតខំប្រឹងប្រែងយក ចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច និងការចាត់តាំងបានល្អប្រសើរ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

លេខាធិកាអមគណៈកម្មការទី៤


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី