ឯកឧត្តម ប៊ូ ថង អញ្ជើញជាអធិបតីក្នុងមិទ្ទិញរំព្ញកខួបលើកទី៣៥ នៃទិវាជ័យជម្មះ ៧មករា ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី
ថ្ងៃទី 13 ខែមករា ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ក្នុងបរិវេណមន្ទីរវប្បធម៌ ខេត្តរតនគិរី មានរៀបចំមិទ្ទិញអបអរ រំព្ញកខួបលើកទី ៣៥ នៃទិវាជ័យជម្នះ ៧ មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម
ប៊ូ ថង ប្រធាន
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា ព្រមទាំងមានការ អញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រខេត្តរតនគិរី អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៃខេត្តរតនគិរី និងអាជ្ញាធរខេត្តយ៉ាឡាយ ប្រទេសវៀតណាមក៏បានចូលរួមក្នុងមិទ្ទីញនោះ ផងដែរ ។
មានប្រសាសន៍សំណេះសំណាលនៅក្នុងអង្គពិធី ឯកឧត្តម
ប៊ូ ថង បានថ្លែងថា យើងជួបជុំគ្នានៅថ្ងៃនេះគឺ ដើម្បីរំឭកខួបលើកទី៣៥ ឆ្នាំនៃទិវាជ័យជំម្នះ ៧ មករា ក្នុង ស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ក្លាហាន ដើម្បីរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជនព្រមទាំងចងចាំជានិច្ចនូវ គុណូបការៈនៃការជួយឧបត្ថម្ភដ៏ធំធេងរបស់ប្រជាជន នៃបណ្តាប្រទេសជិតឆ្ងាយលើពិភពលោកចំពោះបុព្វហេតុដ៏- ឧត្តុង្គឧត្តមនេះ ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ជ័យជម្នះ ៧ មករា បានសង្គ្រោះប្រជាជនកម្ពុជាឲ្យរស់រានមាន ជីវិតឡើងវិញបានទាន់ពេលវេលា, បញ្ចប់ដំណាក់កាលដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសក- រាជ ថ្មី ដែលប្រជាជនដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយឈានទៅ ធ្វើជាម្ចាស់លើជោគវាសនារបស់ ខ្លួនពិតប្រាកដ ។ ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ ដែលផ្តើមចេញ ពីជ័យជម្នះថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ព្រះរាជាណាចក្រកម្ពុជាមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើគ្រប់វិស័យ ឈានឡើងស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសទាំងអស់លើពិភពលោក ហើយទទួលនូវការកោត សរសើរ និងអបអរសាទរយ៉ាង ក្រៃលែងពីសំណាក់ប្រជាជន។
ខ្លឹមសារ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៤